Annual Declaration?​ តើ​អ្វី​ទៅជា​ប្រតិវេទន៍​ប្រចាំឆ្នាំ?

  •   យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មឆ្នាំ 2005 សហគ្រាសពាណិជ្ជកម្មទាំងអស់ដែលបានចុះបញ្ជី និងធ្វើអាជីវកម្មត្រូវតែធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រសួងពាណិជ្ជកម្មដែលរៀបរាប់លម្អិតអំពីលក្ខខណ្ឌរបស់ក្រុមហ៊ុន។ ក្នុងបរិបទនេះ ពាក្យ "ប្រតិវេទ៍ប្រចាំឆ្នាំ" សំដៅលើឯកសារស្តីពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម ដែលត្រូវដាក់ជូននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម នៅចុងឆ្នាំនីមួយៗ ដើម្បីប្រកាសពីស្ថានភាពប្រចាំឆ្នាំរបស់សហគ្រាស។ ម្ចាស់អាជីវកម្ម ឬតំណាងត្រូវបំពេញព័ត៌មានចាំបាច់តាមលក្ខណៈដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ដើម្បីរក្សារបាយការណ៍ប្រចាំឆ្នាំ។ ព័ត៌មានដែលត្រូវការនៅក្នុងប្រតិវេទន៍ប្រចាំឆ្នាំរួមមាន  1. ព័ត៌មានទូទៅរបស់សហគ្រាស (ឈ្មោះក្រុមហ៊ុន លេខចុះបញ្ជី និងកាលបរិច្ឆេទចុះបញ្ជី) 2. អាស័យដ្ឋាន (អាសយដ្ឋានចុះឈ្មោះ/បញ្ជី) 3. ព័ត៌មានអភិបាល និងម្ចាស់ភាគហ៊ុន (ចំនួននាយក និងចំនួនម្ចាស់ភាគហ៊ុន) 4. ចំនួនដើមទុន (ចំនួនដើមទុនសរុប)។ 
Author: Laws and Current events 

Comments