ក្រមរដ្ឋប្បវេណី ២០០៧
គន្ធីទី ១ បទប្បញ្ញត្តិទូទៅ
ជំពូកទោល បទប្បញ្ញត្តិទូទៅ
មាត្រា ១. ច្បាប់ទូទៅនៃនីតិឯកជន
ក្រមនេះ បញ្ញត្តអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី ។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្ត ចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និង ទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស ។
មាត្រា ២. គោលការណ៍ជាមូលដ្ឋានក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្ដីថ្លៃថ្នូររបស់បុគ្គល ភាពស្មើគ្ន របស់បុរស នាវី និង សិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។
មាត្រា ៣. គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និង បញ្ឈត្តអំពីទំនាក់ទំនងគតិយុត្ត ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល ។ នីតិបុគ្គល សាធារណៈ ដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរ ត្រូវចាត់ទុកថាជាបុគ្គលឯកជន។
មាត្រា ៤. ការហាមឃាត់មិនឱ្យប្រើប្រាស់សិទ្ធិដោយបំពានទោះបីជាសិទ្ឋិក៍ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយបំពានឡើយ ។ នៅ ក្នុងករណីដែលបានប្រើប្រាស់សិទ្ឋិ ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបានបញ្ញត្តទុក មិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយ ។
មាត្រា ៥. គោលការណ៍នៃភាពសុចរិត និង ភាពស្មោះត្រង់ការប្រើសិទ្ធិ និង ការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់ ។
ក្រមនេះ បញ្ញត្តអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី ។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្ត ចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និង ទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស ។
Comments
Post a Comment